JFF Theater

អំពីរោងភាពយន្ត JFF

សូមស្វាគមន៍មកកាន់រោងភាពយន្ត JFF!

មូលនិធិជប៉ុនទើបតែដាក់ដំណើរការវេទិកាចាក់បញ្ចាំងតាមអនឡាញគឺរោងភាពយន្ត JFF ដើម្បីបង្កើនភាពពេញនិយមនៃភាពយន្តនិងវីដេអូជប៉ុននៅជុំវិញពិភពលោក។

ដោយផ្អែកលើប្រធានបទ "រញ្ជួយចិត្ត រំភើប និងជំរុញចិត្ត" យើងមានគោលបំណងភ្ជាប់ទៅរកទស្សនិកជនអន្តរជាតិ បណ្ដុះបណ្ដាញទំនាក់ទំនង និងបំផុសឲ្យមានការផ្លាស់ប្ដូរទំនាក់ទំនងក្នុងចំណោមអ្នកគាំទ្រភាពយន្តជប៉ុនទាំងថ្មីនិងចាស់។

អ្វី​ទៅ​ជា រោងភាពយន្ត JFF?

រោងភាពយន្ត JFF គឺជាសេវាចាក់បញ្ចាំងតាមអនឡាញ ដែលចែកចាយភាពយន្តនិងវីដេអូជប៉ុនទូទាំងពិភពលោក ដោយមានអក្សររត់ច្រើនភាសា ដោយមិនគិតថ្លៃអ្វីទាំងអស់។

តាមរយៈវេបសាយនេះ មូលនិធិជប៉ុនមានគោលបំណងបង្កើតវេទិកាមួយដែលភាពយន្តនិងវីដេអូជប៉ុនអាចត្រូវបានទស្សនាគ្រប់ពេលវេលា គ្រប់ទីកន្លែង។

តើអ្នកត្រៀមខ្លួនហើយឬនៅ?
តោះមកមើលស្ថានភាពបច្ចុប្បន្ននៃវប្បធម៌ដែលមើលឃើញរបស់ជប៉ុន!

* ចាំបាច់ត្រូវ​បង្កើត​គណនី​ដើម្បី​មើល​ភាពយន្តនិងវីដេអូដែលចាក់បញ្ចាំង។

មហោស្រពភាពយន្តជប៉ុននៅទីតាំងផ្ទាល់ជុំវិញពិភពលោក៖
JAPANESE FILM FESTIVAL(JFF)

មហោស្រពភាពយន្តជប៉ុន (JFF) គឺជាគម្រោងនៅទីតាំងផ្ទាល់ ដែលដើមឡើយត្រូវបានរៀបចំឡើងដោយមូលនិធិជប៉ុន ដើម្បីផ្សព្វផ្សាយភាពយន្តជប៉ុនទូទាំងពិភពលោក។ ដោយចាប់ផ្ដើមដំណើរការក្នុងឆ្នាំ 2016 ដោយមានពាក្យស្លោក "ភាពយន្តជប៉ុន គ្រប់ពេលវេលា គ្រប់ទីកន្លែង" កម្មវិធីនេះដំបូងឡើយផ្ដោតលើប្រទេសអាស៊ាន 10 ប្រទេសនិងអូស្ត្រាលី។
ចាប់តាំងពីពេលនោះមក JFF បានបង្ហាញភាពយន្តជប៉ុនថ្មីៗចុងក្រោយ ហើយខណៈនោះបានពង្រីកទៅកាន់ប្រទេសដូចជា ចិន រុស្ស៊ី ឥណ្ឌា និងប្រេស៊ីល។

រោងភាពយន្ត JFF និងមហោស្រពភាពយន្តជប៉ុន (JFF) នឹងបំពេញគ្នាទៅវិញទៅមកក្នុងការឆ្ពោះទៅគោលដៅខ្ពស់បំផុតរបស់យើងគឺចែករំលែកភាពអស្ចារ្យនៃភាពយន្តជប៉ុនជាមួយអ្នក។

គ្រប់គ្រងវេបសាយដោយ៖ មូលនិធិជប៉ុន

តាមរយៈវប្បធម៌ ភាសា និងការសន្ទនា JF បង្កើតឱកាសដើម្បីបណ្ដុះមិត្តភាព ទំនុកចិត្ត និងការយល់ពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុននិងប្រទេស/តំបន់ផ្សេងទៀត។

បន្ថែមពីលើទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ JF មានទីស្នាក់ការចំនួន 26 នៅប្រទេសចំនួន 25 ព្រមទាំងទីស្នាក់ការក្យូតុ និងស្ថាប័នក្រោមចំណុះចំនួនពីរ (វិទ្យាស្ថានភាសាជប៉ុននៃមូលនិធិជប៉ុន នៅអ៊ូរ៉ាវ៉ា និងវិទ្យាស្ថានភាសាជប៉ុននៃមូលនិធិជប៉ុន នៅកាន់សៃ) នៅប្រទេសជប៉ុន។

សម្រាប់ព័ត៌មានបន្ថែម

តើ​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ?
តស់ចូលប្រឡូកក្នុង​ពិភពនៃវប្បធម៌​ភាពយន្តនិង​វីដេអូ​​ជប៉ុន​!

* ចាំបាច់ត្រូវ​បង្កើត​គណនី​ដើម្បី​មើល​ភាពយន្តនិងវីដេអូដែលចាក់បញ្ចាំង។