JFF Theater

សំណួរដែលមានញឹកញាប់

1. របៀបទស្សនា

ដើម្បីមើលភាពយន្តនិងវីដេអូ ត្រូវធ្វើបែបណា?

ដើម្បីមើលភាពយន្តនិងវីដេអូនៅលើវេបសាយនេះ អ្នកត្រូវបង្កើតគណនី ហើយចូលប្រព័ន្ធ (លើកលែងវីដេអូយូធូប)។
・សម្រាប់ព័ត៌មានលម្អិតអំពីរបៀបបង្កើតគណនី សូមមើល "1. ការបង្កើតគណនី/ចូលប្រព័ន្ធ" នៅទំព័រ "របៀបទស្សនា "។

*អ្នកត្រូវតែបង្កើតគណនី បើទោះបីជាអ្នកបានបង្កើតគណនីមហោស្រពភាពយន្តជប៉ុនអនឡាញ ឬគណនី JFF+ INDEPENDENT CINEMA ពីមុនមកក៏ដោយ។

តើខ្ញុំអាចពិនិត្យមើលប្រទេស/តំបន់ដែលអាចមើលវីដេអូបាន នៅទីណា?

បន្ទាប់ពីអ្នកបង្កើតគណនីហើយចូលប្រព័ន្ធ ភាពយន្តនិងវីដេអូដែលអាចមើលបាននៅក្នុងប្រទេសឬតំបន់អ្នក នឹងត្រូវបានដាក់សម្គាល់ថា "អាចទស្សនាបានឥឡូវនេះ"។

តើការចាក់ផ្សាយនេះ អាចមើលជាសាធារណៈបានទេ?

ភាពយន្តនិងវីដេអូដែលត្រូវបានចាក់បញ្ចាំងគឺមិនអាចប្រើប្រាស់ដើម្បីគោលបំណងផ្សេងក្រៅពីការទស្សនាជាលក្ខណៈផ្ទាល់ខ្លួនបានឡើយ។ ខ្លឹមសារទាំងអស់នៅលើវេបសាយ (សំឡេង រូបភាព វីដេអូជាដើម) ត្រូវបានការពារដោយសិទ្ធិអ្នកនិពន្ធ។

2. ​ប្រព័ន្ធនិងឧបករណ៍

នៅពេលដែលឧបករណ៍ត្រូវបានភ្ជាប់ទៅម៉ូនីទ័រ អេក្រង់ងងឹត ឬមិនមានសំឡេង។

យើងសូមណែនាំឱ្យមើលវេបសាយនេះនៅលើឧបករណ៍ដែលអ្នកកំពុងប្រើផ្ទាល់ដើម្បីចូលមើល។

3. មុខងារមានប្រយោជន៍

តើ​អ្វី​ទៅ​ជា​ការ​ជូន​ដំណឹង​ពីទីស្នាក់ការនៅបរទេសរបស់ JF?

ព័ត៌មានពីទីស្នាក់ការនៃមូលនិធិជប៉ុននៅទូទាំងពិភពលោករួមមានអំពីមហោស្រពភាពយន្ត ព្រឹត្តិការណ៍ សិក្ខាសាលាជាដើម។ អ្នកអាចជ្រើសរើសបានត្រឹមបីទីស្នាក់ការ។

តើព្រឹត្តិបត្រព័ត៌មានជាអ្វី?

អ្នកនឹងទទួលបានព័ត៌មានចុងក្រោយបំផុតនិងព័ត៌មានផ្សេងទៀតដែលរួមមានមាតិកាវីដេអូដូចជាភាពយន្តនិងភាពយន្តភាគទូរទស្សន៍ជប៉ុន។ សូមចុះឈ្មោះជាមួយយើង។

4. អត្ថប្រយោជន៍នៃការបង្កើតគណនី

តើអត្ថប្រយោជន៍នៃការចុះឈ្មោះជាអ្នកប្រើប្រាស់មានអ្វីខ្លះ?

អ្នកអាច៖
· មើលភាពយន្តនិងវីដេអូ (វីដេអូយូធូបអាចមើលបានដោយមិនចាំបាច់ចុះឈ្មោះ)
· បង្ហោះមតិយោបល់ចំពោះស្នាដៃ
· ធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកប្រើប្រាស់នៅលើទំព័ររបស់ខ្ញុំ
· បន្ថែម/លុបបញ្ជីរបស់ខ្ញុំ
· ទទួល/លុបចោលការចុះឈ្មោះទទួលព័ត៌មានពីទីស្នាក់ការនៅបរទេសរបស់ JF

តើខ្ញុំអាចលុបមតិយោបល់បានទេ?

មតិយោបល់មិនអាចលុបបានទេ។ បើអ្នកចង់លុបមតិយោបល់ សូមទាក់ទងមកយើងតាមរយៈទំព័រ "ទាក់ទងមកយើង" ហើយផ្តល់ព័ត៌មានដូចខាងក្រោម៖

・ចំណងជើងស្នាដៃ
・ឈ្មោះអ្នកប្រើប្រាស់
・កាលបរិច្ឆេទបង្ហោះ
・មតិយោបល់នោះ

*ជាគោលការណ៍ យើងទទួលតែសំណើលុបពីអ្នកដែលបង្ហោះមតិយោបល់ប៉ុណ្ណោះ។ សូមកត់ចំណាំថា ទោះបីជាអ្នកផ្ញើមកយើងនូវព័ត៌មានខាងលើក៏ដោយ យើងអាចនឹងមិនអាចលុបមតិយោបល់បាន ដោយសារយើងមិនអាចបញ្ជាក់ថាសំណើនោះគឺមកពីអ្នកដែលបានដាក់មតិយោបល់នោះឬអត់។

ខ្ញុំចង់ធ្វើបច្ចុប្បន្នកម្មព័ត៌មានអ្នកប្រើប្រាស់របស់ខ្ញុំ។

អ្នកអាចធ្វើបច្ចុប្បន្នកម្មព័ត៌មានអ្នកប្រើប្រាស់ដោយចូលទៅកាន់ "គណនីរបស់ខ្ញុំ/ព័ត៌មានលម្អិតផ្ទាល់ខ្លួន" ហើយធ្វើតាមជំហានខាងក្រោម។

ធ្វើបច្ចុប្បន្នកម្មព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នក

  1. ដាក់សញ្ញាព្រួញពីលើឬចុចលើរូបតំណាង "គណនីរបស់ខ្ញុំ" នៅរបាររុករក បន្ទាប់មកចុច "ព័ត៌មានលម្អិតផ្ទាល់ខ្លួន" ដើម្បីចូលទៅ "គណនីរបស់ខ្ញុំ/ព័ត៌មានលម្អិតផ្ទាល់ខ្លួន"។
  2. ផ្លាស់ប្តូរព័ត៌មានលម្អិតរបស់អ្នក
  3. ចុចប៊ូតុងធ្វើបច្ចុប្បន្នកម្ម

*បើអ្នកចង់ផ្លាស់ប្តូរពាក្យសម្ងាត់ សូមធ្វើតាមរយៈទំព័រ "ការចេញជូនពាក្យសម្ងាត់ឡើងវិញ" ។
*អាសយដ្ឋានអ៊ីមែលដែលបានចុះឈ្មោះ មិនអាចផ្លាស់ប្តូរបានទេ។ បើអ្នកចង់ផ្លាស់ប្តូរអាសយដ្ឋានអ៊ីមែល សូមចុះឈ្មោះជាអ្នកប្រើប្រាស់ថ្មីដោយឥតគិតថ្លៃ ហើយបង្កើតគណនីផ្សេងទៀត។
* បើអ្នកបានចេញពីប្រព័ន្ធ សូមព្យាយាមចូលប្រព័ន្ធម្តងទៀត។

ខ្ញុំចង់ឈប់ទទួលការជូនដំណឹងពីទីស្នាក់ការនៅបរទេសរបស់ JF ។

អ្នកអាចផ្លាស់ប្តូរការកំណត់របស់អ្នកដើម្បីទទួល ឬបញ្ឈប់ បានគ្រប់ពេលដោយចូលទៅកាន់ "គណនីរបស់ខ្ញុំ/ព័ត៌មានលម្អិតផ្ទាល់ខ្លួន"។

*សូមកត់ចំណាំថាបន្ទាប់ពីផ្លាស់ប្តូរការកំណត់ទៅជា "មិនទទួល" អ្នកអាចនឹងនៅតែទទួលបានព័ត៌មានប្រហែលមួយសប្តាហ៍។
*បើអ្នកនៅតែទទួលបានព័ត៌មានបន្ទាប់ពីធ្វើតាមជំហានខាងលើ សូមទាក់ទងមកយើងតាមរយៈ "ទាក់ទងមកយើង" ។

5. ក្រៅពីនេះ

ខ្ញុំមិនអាចចូលប្រព័ន្ធបាន។

បើអ្នកមិនអាចចូលប្រព័ន្ធ វាអាចនឹងចូលករណីនិងដំណោះស្រាយដូចខាងក្រោម។

អាសយដ្ឋានអ៊ីមែលឬពាក្យសម្ងាត់មិនត្រឹមត្រូវ
・មានចន្លោះដែលមិនចាំបាច់
・អក្សរធំនិងអក្សរតូចមិនត្រឹមត្រូវ

ភ្លេចពាក្យសម្ងាត់
សូមមើល “2. ​ប្រព័ន្ធនិងឧបករណ៍” សម្រាប់ព័ត៌មានលម្អិតអំពីរបៀបកំណត់ពាក្យសម្ងាត់ឡើងវិញ

ភ្លេចអាសយដ្ឋានអ៊ីមែល
សូមមើល “5. ក្រៅពីនេះ” សម្រាប់ព័ត៌មានលម្អិតអំពី របៀបពិនិត្យមើលអាសយដ្ឋានអ៊ីមែលរបស់អ្នក

ខ្ញុំមិនដឹងអាសយដ្ឋានអ៊ីមែលទេ។

អ្នកអាចពិនិត្យមើលអាសយដ្ឋានអ៊ីមែលដែលបានចុះឈ្មោះក្នុងគណនីរោងភាពយន្ត JFF របស់អ្នកដោយធ្វើតាមជំហានខាងក្រោម។

បើអ្នកកំពុងចូលប្រព័ន្ធ
1. ដាក់សញ្ញាព្រួញពីលើឬចុចរូបតំណាង "គណនីរបស់ខ្ញុំ" នៅរបាររុករក បន្ទាប់មកចុច "ព័ត៌មានលម្អិតផ្ទាល់ខ្លួន" ដើម្បីចូលទៅ "គណនីរបស់ខ្ញុំ/ព័ត៌មានលម្អិតផ្ទាល់ខ្លួន"។
2. ពិនិត្យមើលអាសយដ្ឋានដែលត្រូវបានសរសេរក្នុង "អាសយដ្ឋានអ៊ីមែល"

បើអ្នកបានចេញពីប្រព័ន្ធ
បន្ទាប់ពីចុះឈ្មោះគណនីរបស់អ្នកជាមួយរោងភាពយន្ត JFF អ្នកនឹងទទួលបានអ៊ីមែលពីអាសយដ្ឋានខាងក្រោម។ សូមមើលក្នុងប្រអប់សំបុត្រនៅលើកុំព្យូទ័រឬស្មាតហ្វូនរបស់អ្នក ដើម្បីមើលថាតើអ្នកបានទទួលអ៊ីមែលបែបនេះដែរឬទេ។

អាសយដ្ឋានអ៊ីមែលរបស់ក្រុមការងារគ្រប់គ្រងរោងភាពយន្ត JFF ៖ noreply@jff.jpf.go.jp

ខ្ញុំមិនបានទទួលអ៊ីមែលបញ្ចប់ការចុះឈ្មោះបណ្តោះអាសន្នទេ។

បើអ្នកបានបញ្ចប់ការចុះឈ្មោះបណ្តោះអាសន្ននៅលើអេក្រង់ "ការចុះឈ្មោះអ្នកប្រើប្រាស់ដោយឥតគិតថ្លៃ" ប៉ុន្តែមិនបានទទួល "អ៊ីមែលបញ្ចប់ការចុះឈ្មោះបណ្តោះអាសន្ន" សូមពិនិត្យមើលខាងក្រោម។

រកមើលនៅក្នុងថតឯកសារសារឥតបានការរបស់អ្នក
សូមរកមើលនៅក្នុងថតឯកសារសារឥតបានការរបស់អ្នក ព្រោះអ៊ីមែលពីក្រុមការងារគ្រប់គ្រងរោងភាពយន្ត JFF អាចនឹងស្ថិតនៅទីនោះ។

ពិនិត្យមើលការកំណត់ការអនុញ្ញាតការទទួលសាររបស់អ្នក
・សូមពិនិត្យមើលការកំណត់សម្រាប់ការទទួលអ៊ីមែលនៅលើឧបករណ៍របស់អ្នក។
・បញ្ជាក់ថាអាសយដ្ឋានអ៊ីមែលរបស់អ្នកត្រូវបានកំណត់ថាជាអ៊ីមែលសម្រាប់ទទួលសារ។
・បើអាសយដ្ឋានអ៊ីមែលរបស់អ្នកមកពីក្រុមហ៊ុនទូរសព្ទចល័ត វាអាចនឹងត្រូវបានកំណត់ឱ្យបដិសេធអាសយដ្ឋានអ៊ីមែលកុំព្យូទ័រ ឬមានការកំណត់ការទទួលសារដែលកំណត់ជាក់លាក់ផ្សេងទៀត។
· ម្យ៉ាងទៀត បើកម្រិតប្រឆាំងនឹងការក្លែងបន្លំត្រូវបានកំណត់ទៅកម្រិតខ្ពស់ អ្នកអាចនឹងមិនអាចទទួលសារមួយចំនួន។ សូមសាកល្បងបន្ថយកម្រិតដើម្បីមើលថាអ្នកអាចទទួលសារបានដែរឬទេ។

តើខ្ញុំគួរធ្វើដូចម្តេចបើភ្លេចពាក្យសម្ងាត់?

ពាក្យសម្ងាត់គឺអាចចេញជូនជាថ្មីបាន។ ចូលទៅកាន់ទំព័រ "ការចេញជូនពាក្យសម្ងាត់ឡើងវិញ" បញ្ចូលអាសយដ្ឋានអ៊ីមែលដែលអ្នកបានប្រើនៅពេលបង្កើតគណនី ហើយចុចប៊ូតុង "ចេញជូនឡើងវិញ" ។ យើង​នឹង​ផ្ញើ​អ៊ីមែល​ទៅ​អ្នក​ដើម្បី​កំណត់​ពាក្យ​សម្ងាត់​ឡើង​វិញ ដូច្នេះ​សូម​ចុចអាសយដ្ឋាន URL បញ្ជាក់នៅក្នុងអ៊ីមែល បញ្ចូល​ពាក្យ​សម្ងាត់​ថ្មី ហើយ​ចុច​ប៊ូតុង "ចេញជូនឡើងវិញ" ដើម្បី​បញ្ចប់​ការ​ចេញជូនឡើងវិញ។

*សូមកត់ចំណាំថា អាសយដ្ឋាន URL បញ្ជាក់ មានសុពលភាពរយៈពេល 10 នាទី។ បើកន្លងផុត 10 នាទី សូមចូលប្រព័ន្ធម្ដងទៀតពី ទំព័រកំណត់ពាក្យសម្ងាត់ឡើងវិញ

ខ្ញុំចង់លុបចោលការចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មាន។

អ្នកអាចលុបចោលការចុះឈ្មោះទទួលព្រឹត្តិប័ត្រព័ត៌មានដោយធ្វើដូចខាងក្រោម៖

លុបចោលការចុះឈ្មោះទទួលព្រឹត្តិប័ត្រព័ត៌មាន

  1. ដាក់សញ្ញាព្រួញពីលើឬចុចលើរូបតំណាង "គណនីរបស់ខ្ញុំ" នៅរបាររុករក បន្ទាប់មកចុច "ព័ត៌មានលម្អិតផ្ទាល់ខ្លួន" ដើម្បីចូលទៅ "គណនីរបស់ខ្ញុំ/ព័ត៌មានលម្អិតផ្ទាល់ខ្លួន"។
  2. ចុចប៊ូតុង មិនចុះឈ្មោះទទួល នៅក្នុងផ្នែកចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មាន។
  3. ចុចប៊ូតុងធ្វើបច្ចុប្បន្នកម្ម

*បើអ្នកបានចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានដោយមិនបានបង្កើតគណនី ហើយចង់ឈប់ទទួល សូមលុបចោលការចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានដែលអ្នកបានទទួល។
*ប្រសិនបើអ្នកនៅតែទទួលបានអ៊ីមែលបន្ទាប់ពីធ្វើតាមជំហានខាងលើ សូមទាក់ទងមកយើងតាមរយៈ "ទាក់ទងមកយើង"។

ខ្ញុំចង់លុបចោលសមាជិកភាពរបស់ខ្ញុំ។

បើអ្នកចង់លុបគណនីរបស់អ្នក សូមធ្វើតាមជំហានខាងក្រោម។

កំណត់សំគាល់នៅពេលលុបគណនីរបស់អ្នក
* បញ្ជីរបស់ខ្ញុំ នឹងត្រូវបានកំណត់ឡើងវិញ។
* ភាពយន្តនិងវីដេអូដែលតម្រូវឱ្យចូលប្រព័ន្ធ នឹងលែងអាចមើលបានតទៅទៀត។

ជំហាននៃការលុបគណនី

  1. ចុចរូបតំណាងនៃការបង្កើតគណនី/ចូលប្រព័ន្ធ នៅលើរបាររុករក។
  2. បញ្ចូលអាសយដ្ឋានអ៊ីមែល និងពាក្យសម្ងាត់ដើម្បីចូលប្រព័ន្ធ។
  3. ដាក់សញ្ញាព្រួញពីលើឬចុចលើរូបតំណាង "គណនីរបស់ខ្ញុំ" នៅរបាររុករក បន្ទាប់មកចុច "ព័ត៌មានលម្អិតផ្ទាល់ខ្លួន" ដើម្បីចូលទៅ "គណនីរបស់ខ្ញុំ/ព័ត៌មានលម្អិតផ្ទាល់ខ្លួន"។
  4. ចុច "លុបគណនី" នៅផ្នែកខាងក្រោមនៃទំព័រ
  5. ជ្រើសរើសមូលហេតុនៃការលុបចោលដែលត្រូវនឹងអ្នកជាងគេ ហើយចុចប៊ូតុងលុបគណនី។
  6. ការលុបចោលរបស់អ្នកបានបញ្ចប់នៅពេលដែលសារ "ការលុបចោលបានបញ្ចប់" លេចឡើងនៅលើអេក្រង់របស់អ្នក។

*សូមកត់ចំណាំថា ទោះបីជាអ្នកលុបចោលសមាជិកភាពរបស់អ្នកក៏ដោយ ចំពោះមតិយោបល់ដែលអ្នកបានបង្ហោះដោយប្រើគណនីនោះ ឈ្មោះអ្នកប្រើប្រាស់នឹងត្រូវបានប្តូរទៅជា "អ្នកប្រើប្រាស់អនាមិក" ហើយនឹងនៅតែមាននៅលើវេបសាយនេះ។