JFF Theater

របៀបទស្សនា

យើងនឹងបង្ហាញអ្នកពីរបៀបបង្កើតគណនី/ការចូលប្រព័ន្ធ និងទស្សនាភាពយន្តនិងវីដេអូ។

* គួរឲ្យស្ដាយ នៅប្រទេសជប៉ុនគឺមិនអាចទស្សនាភាពយន្តនិងវីដេអូទេ។ ប្រទេស/តំបន់ដែលចាក់បញ្ចាំង អាចប្រែប្រួលទៅតាមស្នាដៃនីមួយៗ។ សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលទំព័រ "ភាពយន្តនិងវីដេអូ" ឬទំព័រស្នាដៃនីមួយៗ។

1. បង្កើតគណនី/ចូលប្រព័ន្ធ

ដើម្បីទស្សនាស្នាដៃដែលចាក់បញ្ចាំង អ្នកត្រូវការ បង្កើតគណនី ហើយចូលប្រព័ន្ធ។ បើអ្នកមិនចូលប្រព័ន្ធ នោះប្រព័ន្ធចាក់បញ្ចាំងមិនដំណើរការទេ។

*

ប៊ូតុងចាក់នឹងត្រូវបានបង្ហាញតែក្នុងករណីដែលអ្នកចូលប្រព័ន្ធហើយស្នាដៃនោះអាចទស្សនាបានប៉ុណ្ណោះ។

ជំហានក្នុងការបង្កើតគណនី

1.

នៅលើអេក្រង់ "ការចុះឈ្មោះអ្នកប្រើប្រាស់ដោយឥតគិតថ្លៃ" សូមបញ្ចូល "ឈ្មោះអ្នកប្រើប្រាស់" "អាសយដ្ឋានអ៊ីមែល" "ប្រទេស/តំបន់ដែលស្នាក់នៅ" "ពាក្យសម្ងាត់" "ជម្រើសចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មាន" និង "ជម្រើសជូនដំណឹងពីទីស្នាក់ការនៅបរទេសរបស់ JF" ។

2.

បន្ទាប់ពីពិនិត្យមើលគោលការណ៍ឯកជនភាព និង លក្ខខណ្ឌនៃការប្រើប្រាស់ សូមចុចធីកប្រអប់ ហើយចុចប៊ូតុង "ការចុះឈ្មោះបណ្តោះអាសន្ន"។

3.

អ្នកនឹងទទួលបានអ៊ីមែលបញ្ជាក់ដែលបញ្ជូនទៅអាសយដ្ឋានអ៊ីមែលរបស់អ្នក។ សូមចូលទៅអាសយដ្ឋាន URL បញ្ជាក់នៅក្នុងអ៊ីមែល កុំឲ្យលើស 10 នាទី

4.

"អ្នកស្ទើរតែ​បញ្ចប់​ការ​ចុះ​ឈ្មោះនៅរោងភាពយន្ត JFF" នឹងបង្ហាញ​នៅ​លើ​អេក្រង់ ដូច្នេះ​សូម​ចុច​ប៊ូតុង "បង្កើត​គណនី​

5.

អ្នកនឹងឃើញប្រយោគថា "ការចុះឈ្មោះរបស់អ្នកត្រូវបានបញ្ចប់ដោយជោគជ័យ។ "

2. ជ្រើសរើសភាសាដែលបង្ហាញក្នុងវេបសាយ

សូម​ចុច​លើប៊ូតុង " រូបផែនដី៖ ការជ្រើសរើសភាសា " នៅលើរបាររុករក។ ជ្រើសរើសភាសាដែលអ្នកចង់ឲ្យបង្ហាញ។

3. ស្វែងរកស្នាដៃ

ពេល​អ្នក​ចង់រក​ឃើញស្នាដៃ​ដែល​អ្នក​ចង់​មើល អ្នកអាច​ប្រើ​មុខងារ "ស្វែងរក" ឬ "ភាពយន្តនិងវីដេអូ" នៅរបាររុករក។

របៀបស្វែងរក

1.

ចុចរូបកែវពង្រីក៖ ស្វែងរកក្នុងវេបសាយ នៅរបាររុករក។

2.

បញ្ចូលពាក្យគន្លឹះចំពោះស្នាដៃដែលអ្នកចង់មើល ហើយចុចប៊ូតុង "រូបកែវពង្រីក៖ ស្វែងរក" ម្តងទៀត។

3.

ពីលទ្ធផលស្វែងរក ចុចលើស្នាដៃដែលអ្នកចង់មើល។ វានឹងទៅ "ទំព័រលម្អិតនៃវីដេអូ" របស់ស្នាដៃនីមួយៗ។ អ្នកអាចចាក់វីដេអូនៅ "ទំព័រលម្អិតនៃវីដេអូ"។

ស្វែងរកពី "ភាពយន្តនិងវីដេអូ"

1.

ចុចរូបបីឆ្នូត៖ ម៉ឺនុយ បន្ទាប់មកចុច បញ្ជីវីដេអូ

2.

ចុចប៊ូតុង "សម្រាំង"។ អ្នកអាចសម្រាំងវីដេអូទាំងនោះតាមរយៈ "ស្ថានភាពចាក់បញ្ចាំង" "ពាក្យគន្លឹះ" "អក្សររត់" ជាដើម។

3.

ពីលទ្ធផលស្វែងរក ចុចលើស្នាដៃដែលអ្នកចង់មើល។ វានឹងទៅ "ទំព័រលម្អិតនៃវីដេអូ" របស់ស្នាដៃនីមួយៗ។ អ្នកអាចចាក់វីដេអូនៅ "ទំព័រលម្អិតនៃវីដេអូ"។

4. ទស្សនាភាពយន្តនិងវីដេអូ 

បើក "ទំព័រលម្អិតនៃវីដេអូ" នៃស្នាដៃដែលអ្នកចង់មើល ហើយចុច "ប៊ូតុងចាក់" ដើម្បីចាប់ផ្តើមចាក់។

វិធី​សា​ស្រ្ត​កំណត់ទី 1​: ការសារេសំឡេងនិងការបង្ហាញអេក្រង់ពេញ

1.

ការសារេសំឡេង៖ រំកិល "កម្រិតសំឡេង" ដែលនៅខាងស្តាំខាងក្រោមនៃអេក្រង់ទស្សនា ទៅឆ្វេងឬស្តាំ។ នៅលើស្មាតហ្វូន ប្រើប៊ូតុងសារេសំឡេងនៅស្មាតហ្វូនផ្ទាល់។

2.

អេក្រង់ពេញ៖ ចុចប៊ូតុង "អេក្រង់ពេញ" ដែលនៅខាងស្តាំខាងក្រោមនៃអេក្រង់ទស្សនា។ ដើម្បីចេញពីអេក្រង់ពេញ ចុចប៊ូតុង "បោះបង់"។

វិធី​សា​ស្រ្ត​កំណត់ទី 2​: កម្រិតបង្ហាញ ល្បឿនចាក់ និងអក្សររត់

1.

ការជ្រើសរើសកម្រិតបង្ហាញ៖ ចុចប៊ូតុង "︙" ដែលនៅខាងស្តាំខាងក្រោមនៃអេក្រង់ទស្សនា។ ចុចប៊ូតុង "កម្រិតបង្ហាញ" ហើយជ្រើសរើសកម្រិតបង្ហាញដែលចង់បាន។

2.

ជ្រើសរើសល្បឿនចាក់៖ ចុចប៊ូតុង "︙" ដែលនៅខាងស្តាំខាងក្រោមនៃអេក្រង់ទស្សនា។ ចុចប៊ូតុង "ល្បឿនចាក់" ហើយជ្រើសរើសល្បឿនដែលចង់បាន។

3.

ជ្រើសរើសអក្សររត់៖ ចុចប៊ូតុង "︙" ដែលនៅខាងស្តាំខាងក្រោមនៃអេក្រង់ទស្សនា។ ចុចម៉ឺនុយ "អក្សររត់" ហើយជ្រើសរើសអក្សររត់ដែលអ្នកចង់បាន។

5. អំពីការមើលវីដេអូយូធូប

អ្នកក៏អាចមើលវីដេអូយូធូបនៅរោងភាពយន្ត JFF ដែរ។ វីដេអូយូធូបត្រូវបានសម្គាល់ដោយនិមិត្តសញ្ញាចាក់របស់យូធូប។

6. រយៈពេលចាក់បញ្ចាំង

ស្នាដៃនីមួយៗមានកំណត់ "រយៈពេលចាក់បញ្ចាំង"។ រយៈពេលចាក់បញ្ចាំងគឺ ផ្អែកតាមម៉ោងប្រទេសជប៉ុន ហើយត្រូវបានបង្ហាញនៅលើ "ទំព័រលម្អិតនៃវីដេអូ" នៃស្នាដៃនីមួយៗ។

*

ទោះបីអ្នកកំពុងមើលស្នាដៃណាមួយក៏ដោយ អ្នកនឹងមិនអាចមើលវាទៀតបានទេ នៅពេលដែលរយៈពេលចាក់បញ្ចាំងបានបញ្ចប់។

7. មតិយោបល់ចំពោះស្នាដៃ

បន្ទាប់ពីបានទស្សនាភាពយន្ត សូមបញ្ចេញមតិយោបល់។

*

អ្នកត្រូវតែចូលប្រព័ន្ធដើម្បីបញ្ចេញមតិយោបល់។ មតិយោបល់ដែលបានបង្ហោះ នឹងត្រូវបានបង្ហាញបន្ទាប់ពីត្រូវបានត្រួតពិនិត្យដោយមូលនិធិជប៉ុន។ វា​អាច​ចំណាយ​ពេលប៉ុន្មានថ្ងៃទើបមតិយោបល់របស់អ្នកលេចចេញ។ សូមអាន ​ប្រការ 5 នៃលក្ខខណ្ឌនៃការប្រើប្រាស់ មុនពេលបង្ហោះមតិយោបល់។

*

ទោះបីជាអ្នកលុបចោលសមាជិកភាពក៏ដោយ មតិយោបល់ដែលអ្នកបានផ្ដល់ដោយប្រើគណនីនោះ នឹងនៅតែមាននៅលើវេបសាយនេះ ដោយឈ្មោះហៅក្រៅត្រូវបានប្តូរទៅជា "អ្នកប្រើប្រាស់អនាមិក"។

1.

ចុចផ្ទាំង "សង្ខេបអំពីស្នាដៃ" នៅលើ " ទំព័រលម្អិតនៃវីដេអូ "

2.

ចូលទៅកាន់ផ្នែក "មតិយោបល់" នៅខាងក្រោមនៃទំព័រ ហើយសរសេរមតិយោបល់របស់អ្នកនៅក្នុងប្រអប់អត្ថបទ។

3.

ចុចធីកប្រអប់ "មតិយោបល់គ្មានបញ្ហា អាចដាក់បាន" ហើយចុចប៊ូតុង "ដាក់" ។

4.

បន្ទាប់ពីមូលនិធិជប៉ុនបានពិនិត្យវា មតិយោបល់របស់អ្នកនឹងត្រូវបានបង្ហោះនៅលើវេបសាយយើង។

សំណួរដែលមានញឹកញាប់

សម្រាប់បញ្ហាផ្សេងទៀតទាក់ទងនឹងប្រព័ន្ធដូចជា "ខ្ញុំមិនអាចមើលវីដេអូបាន" ឬ "វីដេអូមិនដើរដោយរលូន" សូមពិនិត្យមើល "សំណួរដែលមានញឹកញាប់" ។