
អ្នកត្រូវការចូលប្រព័ន្ធដើម្បីមើលវីដេអូ
វីដេអូនេះមិនទាន់អាចទស្សនាបាននៅឡើយ
វីដេអូនេះលែងមានទៀតហើយ
មាតិកានេះមិនអាចមើលបានទេនៅតំបន់របស់អ្នក។
ការងារនេះអាចមើលបានតែដោយក្រុមហ៊ុន Nihongo Partners ប៉ុណ្ណោះ។
I am what I am
そばかす
2022104minភាពយន្តភាគ, LGBTQ+
ការប្រើប្រាស់គ្រឿងស្រវឹង ការជក់បារី LGBTQ+
រយៈពេលនៃការចាក់បញ្ចាំង
[JST]
2025/02/01 11:00:00 -
2025/05/01 11:00:00
-
អត្ថបទពិសេស
-
សំឡេង
Japanese
-
អក្សររត់
Español (Latinoamérica), English, ဗမာစာ, Français, Deutsch, Magyar, Bahasa Indonesia, Italiano, Bahasa Melayu, Português, 简体中文, ไทย, Tiếng Việt
ព័ត៌មានអំពីវីដេអូ
-
អត្ថបទពិសេស
-
សំឡេង
Japanese
-
អក្សររត់
Español (Latinoamérica), English, ဗမာစာ, Français, Deutsch, Magyar, Bahasa Indonesia, Italiano, Bahasa Melayu, Português, 简体中文, ไทย, Tiếng Việt
សាច់រឿង
ភាពយន្តអំពី "អ្នកលើកទឹកចិត្តខ្លួនឯង" ដែលស្ត្រីម្នាក់ដែលគ្មានចំណាប់អារម្មណ៍នឹងរឿងស្នេហា ស្វែងរកជីវិតមានសេរីភាពដោយគ្មានការវាយតម្លៃពីខាងក្រៅ។
កាស៊ូមិ មានអាយុ 30 ឆ្នាំ ហើយបានបោះបង់ចោលក្ដីសុបិនក្លាយជាអ្នកលេងវីយូឡុងធំអាជីព។ នាងត្រឡប់មករស់នៅជាមួយឪពុកម្ដាយនិងជីដូននាង ខណៈដែលធ្វើការងារគួរឲ្យធុញទ្រាន់មួយនៅមជ្ឈមណ្ឌលផ្ដល់ព័ត៌មានតាមទូរសព្ទ។ ម្ដាយរបស់ កាស៊ូមិ ចង់ឲ្យ កាស៊ូមិ រៀបការ ប៉ុន្តែ កាស៊ូមិ គ្មានចំណាប់អារម្មណ៍ក្នុងរឿងស្នេហាឬការរៀបការឡើយ។ មនុស្សតិចណាស់ដែលទំនងជាយល់ថា កាស៊ូមិ មិនមានអារម្មណ៍ឯកោនោះ។ នៅថ្ងៃមួយ នាងបានជួបមិត្តចាស់ម្នាក់ ដែលបានផ្ដល់កម្លាំងចិត្តឲ្យនាងប្រឈមមុខនឹងការពិតអំពីរបៀបដែលនាងចង់រស់នៅ។ នេះជារឿងទាក់ទងនឹងមនុស្សដែលមិនចាត់ទុក ទស្សនៈអំពីស្នេហានិងគុណតម្លៃបែបអភិរក្សនិយម ថាជារឿងធម្មតាមិនចម្លែក ហើយផ្ដោតលើប្រធានបទបែបទំនើបដែលព្យាយាមរស់នៅជីវិតដែលកាន់តែមានសេរីភាពនិងគ្មានបុរេវិនិច្ឆ័យ។
មីអ៊ូរ៉ា តូកុ ដែលដើរតួជាអ្នកបើកបរក្នុងរឿង បើករថយន្តរបស់ខ្ញុំ (ឆ្នាំ 2021 ដឹកនាំរឿងដោយ ហាម៉ាហ្គូឈិ រ្យូស៊ូកិ) និងជាអ្នកឈ្នះពានរង្វាន់តួសំដែងទើបរះ នៃពានរង្វាន់ភាពយន្តអាខាដឺមីជប៉ុន សំដែងជាតួ កាស៊ូមិ។ ម៉ាអេដា អាត់ស៊ូកុ ដែលជាអតីតសមាជិកសំខាន់ម្នាក់នៃក្រុមចម្រៀងជេប៉ុបដ៏ល្បីគឺ AKB48 ហើយដែលបច្ចុប្បន្នបានក្លាយជាតារាសំដែង ដើរតួជាមិត្តភក្តិដែលយល់ចិត្ត កាស៊ូមិ។ អ្នកដឹកនាំភាពយន្ត លោក តាម៉ាដា ស៊ីនយ៉ា ដឹកនាំក្រុមសំដែងមហោស្រពរបស់ខ្លួន ខណៈដែលលោកក៏ត្រូវបានស្គាល់ដោយសារទេពកោសល្យក្នុងការផលិតភាពយន្តដែលពណ៌នាយ៉ាងល្អិតល្អន់ពីចិត្តសាស្ត្ររបស់មនុស្សក្នុងទំនាក់ទំនងរវាងមនុស្សដ៏ស្មុគស្មាញ។
វិចិត្រសាល
តួសម្តែងនិងសហសេវិក
-
តួសម្ដែង
MIURA Toko, MAEDA Atsuko, ITO Marika, KITAMURA Takumi
-
អ្នកដឹកនាំរឿង
TAMADA Shinya
-
អ្នកនិពន្ធរឿង
ASADA Atsushi




មតិយោបល់
មិនទាន់មានមតិយោបល់នៅឡើយ
ក្លាយជាមនុស្សដំបូងដែលបញ្ចេញមតិយោបល់ចំពោះស្នាដៃនេះ!
សូមចូលប្រព័ន្ធដើម្បីបញ្ចេញមតិយោបល់
មតិយោបល់
មតិយោបល់របស់អ្នកនឹងត្រូវបានបង្ហោះនៅលើវេបសាយនេះ។ យ៉ាងណាមិញ បើមតិយោបល់របស់អ្នកមិនសមរម្យ យើងរក្សាសិទ្ធិក្នុងការលុបមតិយោបល់របស់អ្នក។ សូមអាន ប្រការ 5 នៃលក្ខខណ្ឌនៃការប្រើប្រាស់ មុនពេលដាក់មតិយោបល់របស់អ្នក។