JFF Theater

អ្នក​ត្រូវការចូលប្រព័ន្ធ​ដើម្បី​មើល​វីដេអូ

វីដេអូនេះមិនទាន់អាចទស្សនាបាននៅឡើយ

វីដេអូនេះលែងមានទៀតហើយ

មាតិកានេះមិនអាចមើលបានទេនៅតំបន់របស់អ្នក។

ការងារនេះអាចមើលបានតែដោយក្រុមហ៊ុន Nihongo Partners ប៉ុណ្ណោះ។

The Zen Diary

土を喰らう十二ヵ月

2022111minភាពយន្តភាគ, វប្បធម៌ជប៉ុន

ការព្រមានការប្រើប្រាស់គ្រឿងស្រវឹង

រយៈពេលនៃការចាក់បញ្ចាំង
[JST] 2025/08/01 11:00:00 - 2025/10/31 11:00:00

ព័ត៌មានអំពីវីដេអូ

សាច់រឿង

អ្នកនិពន្ធម្នាក់រស់នៅតែម្នាក់ឯងក្នុងខ្ទមចាស់នៅលើភ្នំ។ គាត់ធ្វើអាហារបួសដែលគាត់បានរៀននៅវត្ត Zen ហើយរីករាយនឹងផ្លែឈើនៃធម្មជាតិ។ រឿងនិទាននេះប្រាប់អំពីភាពស្រស់ស្អាតទាំងបួនរដូវ ហើយប្រាប់ឱ្យស៊ីជម្រៅថាអ្វីទៅជាទ្រព្យសម្បត្តិពិតប្រាកដ។


Tsutomu (SAWADA Kenji) គឺជាអ្នកនិពន្ធវ័យចំណាស់ដែលបានផ្លាស់ទៅរស់នៅក្នុងខ្ទមនៅលើភ្នំ ហើយបន្តសរសេរអត្ថបទនៅក្នុងខេត្ត Nagano ភាគខាងលិចនៃទីក្រុងតូក្យូ ដែលត្រូវបានគេស្គាល់ថាជាជួរភ្នំដ៏ស្រស់ស្អាតរបស់ប្រទេសនេះ។ គាត់រស់ប្រើជីវិតប្រចាំថ្ងៃដោយយកចិត្តទុកដាក់ធ្វើម្ហូបសាមញ្ញៗដែលគាត់បានរៀនពីព្រះសង្ឃ Zen នៅវត្តមួយដែលគាត់ធំធាត់ឡើង។ គាត់ប្រើបន្លែដែលគាត់ដាំដោយខ្លួនឯង និងរុក្ខជាតិព្រៃដែលគាត់ដាំដុះ។ Machiko (MATSU Takako) គឺជាអ្នកកែសំរួលអត្ថបទ ដែលមកលេង Tsutomu ធ្វើដំណើរពីតូក្យូ ហើយជក់ជិតនឹងម្ហូបរបស់ Tsutomu ។ នេះជាខ្សែរឿងស្វែងយល់ពីវិធីដែលយើងអាចរស់នៅក្នុងជីវិតត្រូវយកចិត្តទុកដាក់និងចោទជាសំណួរថា តើទ្រព្យសម្បត្តិពិតអាចមានអ្វីខ្លះ? តាមរយៈជីវិតរបស់បុរសម្នាក់ដែលប្រើជិវិតប្រចាំថ្ងៃរបស់គាត់ដោយស្រឡាញ់ធម្មជាតិ ធ្វើម្ហូប និងចេះចែកអាហារជាមួយអ្នកដទៃ។
រឿងរ៉ាវនេះ ផ្អែកលើអត្ថបទដោយអ្នកនិពន្ធប្រលោមលោក MIZUKAMI Tsutomu ដែលជាអ្នកនិពន្ធដ៏មានប្រជាប្រិយក្នុងទសវត្សរ៍ឆ្នាំ 1960-70 អំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់។ និងចុងភៅដ៏ល្បី DOI Yoshiharu បង្កើតអាហារបួសដែលឆ្ងុយឆ្ងាញ់។ Tsutomu ត្រូវបានសម្តែងដោយ SAWADA Kenji ដែលជាតារាដ៏ល្បីបំផុតរបស់ប្រទេសជប៉ុនជាមួយនឹងអាជីពសម្តែងដ៏ជោគជ័យ រួមទាំងតួសម្តែងល្បីៗទោត និងដឹកនាំថតដោយលោក SUZUKI Seijun ជាដើម។

មតិយោបល់

មិនទាន់មានមតិយោបល់នៅឡើយ

ក្លាយជាមនុស្សដំបូងដែលបញ្ចេញមតិយោបល់ចំពោះស្នាដៃនេះ!

សូមចូលប្រព័ន្ធដើម្បីបញ្ចេញមតិយោបល់

មតិយោបល់

មតិយោបល់របស់អ្នកនឹងត្រូវបានបង្ហោះនៅលើវេបសាយនេះ។ យ៉ាងណាមិញ បើមតិយោបល់របស់អ្នកមិនសមរម្យ យើងរក្សាសិទ្ធិក្នុងការលុបមតិយោបល់របស់អ្នក។ សូមអាន ​ប្រការ 5 នៃលក្ខខណ្ឌនៃការប្រើប្រាស់ មុនពេលដាក់មតិយោបល់របស់អ្នក។

បានបង្ហោះ

តួសម្តែងនិងសហសេវិក

  • តួសម្ដែង

    SAWADA Kenji, MATSU Takako

  • អ្នកដឹកនាំរឿង

    NAKAE Yuji